យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Arsenal កីឡាករ Eddie Nketiah អាចនឹងចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ជាមួយនឹងក្លឹប Crystal Palace ដែលបច្ចុប្បន្នកំពុងនាំមុខគេក្នុងការចុះហត្ថលេខាលើរូបគេ។
ក្លឹប Crystal Palace ត្រៀមក្នុងការចូលរួមប្រជែងជាមួយនឹងក្លឹប Brentford និង Wolves ដើម្បីទទួលបានហត្ថលេខារបស់ខ្សែប្រយុទ្ធរូបនេះ។
គួរបញ្ជាក់ថាកីឡាករ Nketiah បានបង្ហាញខ្លួនអោយក្លឹប Arsenal នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ចំនួន ៣៣ប្រកួត និងស៊ុតបញ្ចូលទីបាន ៦គ្រាប់៕