Man Utd ត្រៀម​លុយ ៤០​លាន​ផោន ដើម្បី​ប្រជែង​ជាមួយ Liverpool និង Arsenal

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Football Transfers បានអោយ​ដឹង​ថា​ក្លឹ​ប​យក្ស​នៅ Premier League គឺ Manchester United បាន​រាយការណ៍​អំពី​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​យក​ខ្សែបម្រើ Joao Gomes របស់​ក្លឹ​ប Wolves នាទី​ផ្សា​រដោះ​ដូរ​រដូវក្តៅ​ខាង​មុខ​។

ក្លឹ​ប​បិសាច​ក្រហម បាន​រាយការណ៍​ក្នុង​ការ​ត្រៀម​ផ្តល់​នៅ​តម្លៃ ៤០​លាន​ផោន​សម្រាប់​ការ​ផ្ទេរ​កីឡាករ​រូប​នេះ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ប្រជែង​ជាមួយនឹង​ក្លឹ​ប​ដូច​ជា Liverpool និង Arsenal ដែរ​។

គួរ​បញ្ជាក់​ថា​ខ្សែបម្រើ Joao Gomes បាន​បង្ហាញខ្លួន​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​អោយ​ក្លឹ​ប Wolves ចំនួន ២៧​ប្រកួត នឹង​អាច​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់​៕