បិសាច​ក្រហម ប្រជែង​ជាមួយ Spurs យក​ខ្សែបម្រើ​របស់ Leicester City

0

យោង​តាម​ការ​ចេញផ្សាយ​របស់ 90min បានអោយ​ដឹង​ថា​ក្លឹ​ប Leicester City បាន​រាយការណ៍​អំពី​ផែនការ​ក្នុង​ការ​លក់​ខ្សែបម្រើ Kiernan Dewsbury-Hall នា​រដូវក្តៅ​ខាង​មុខ​។

ក្លឹ​ប Leicester City ទាមទារ​នៅ​តម្លៃ​ផ្ទេរ​ប្រមាណ ២៥​លាន​ផោន សម្រាប់​ក្លឹ​ប​នៅ Premier League មួយ​ចំនួន​ដូច​ជា Manchester United និង Tottenham Hotspur ដែល​ចាប់អារម្មណ៍​ចង់​ចុះហត្ថលេខា​យក​គាត់​។

គួរ​បញ្ជាក់​ថា​កីឡាករ Kiernan Dewsbury-Hall បាន​បង្ហាញខ្លួន​អោយ​ក្រុម Leicester City ចំនួន ៤១​ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​នា​រដូវ​កាល ២០២៣-២៤ ហើយ​បាន​ស៊ុត​បញ្ចូល​ទៅ​ចំ​នយន ១០​គ្រាប់​៕