Chelsea នៅ​តែ​មិន​បោះបង់​គោលដៅ​លើ​ខ្សែប្រយុទ្ធ Napoli

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Rudy Galetti បានអោយ​ដឹង​ថា​កីឡាករ Victor Osimhen នៅ​តែ​ជា​គោលដៅ​ចំបង​របស់​ក្លឹ​ប Chelsea ក្នុង​ការយ​កមក​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ​។ សម្រាប់​កិច្ចសន្យា​ជាមួយនឹង​កីឡាករ គឺ​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ ដោយ​កីឡាករ​ក៏​ចង់ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប Chelsea ផង​ដែរ​។

ដូចដែល​បាន​បញ្ជាក់ ខាង​ក្លឹ​ប​នៅ​អង់គ្លេស ហ៊ាន​ចំណាយ​តម្លៃ​តាម​លក្ខខណ្ឌ​ផ្តាច់​កុងត្រា​របស់​ក្លឹ​ប ប៉ុន្តែ​ការ​ចរចា​ទាក់ទង​នឹង​ការ​ទូរ​ទាត់​ប្រាក់​ត្រូវធ្វើ​ឡើង​ជាមួយនឹង​ក្លឹ​ប Napoli​។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​រដូវ​កាល ២០២៣-២៤ នេះ កីឡាករ Victor Osimhen បាន​បង្ហាញខ្លួន​អោយ​ក្លឹ​ប Napoli នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​ចំនួន ២៤​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៣​គ្រាប់​៕