យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid បានត្រៀមក្នុងការផ្តល់នៅសំណើរកុងត្រាថ្មីសម្រាប់អ្នកចាំទី Andriy Lunin។ កុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែខាងក្លឹបអធិរាជស Real Madrid ចង់អោយអ្នកចាំទី Lunin បន្តស្នាក់នៅទីនេះបន្តទៀត។
វាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកចាំទី Lunin ប៉ុន្តែខាងក្លឹប និងគ្រូបង្វឹកជឿជាក់លើកសមត្ថិភាពរបស់គាត់ ខណៈពួកគេត្រូវរង់ចាំអ្នកចាំទីដៃទីមួយ កីឡាករ Courtois ត្រលប់មកវិញ។
គួរបញ្ជាក់ថា អ្នកចាំទីដៃទីមួយកីឡាករ Courtois បានជួបនៅបញ្ហារបួសជង្គង់ ដែលជារបួសថ្មីមួយទៀត និងត្រូធ្វើការវះគាត់ ដែលអាចធ្វើអោយអវត្តមានរហូតដល់ចប់រដូវកាលតែម្តង៕