យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីអោយខ្សែបម្រើកណ្តាល Jorginho បន្តស្នាក់នៅជាមួយគ្នាបន្តទៀត។
ជាមួយនឹងលក្ខខណ្ឌដែលមានស្រាប់ដែលអនុញ្ញាតឱ្យក្លឹប Arsenal អាចរក្សាទុកគាត់រយៈពេលមួយឆ្នាំទៀត ប៉ុន្តែក្លឹបមានបំណងស្នើនៅលក្ខខណ្ឌថ្មីដែលនឹងចងគាត់រហូតដល់ឆ្នាំ២០២៦។ វាត្រូវបានគេដឹងថាកីឡាករវ័យ ៣២ឆ្នាំរូបនេះ បានទទួលការកោតសរសើរពីសំណាក់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។
នៅក្នុងរដូវកាលនេះគាត់បានបង្ហាញខ្លួន ២៨ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្រោមការដឹកនាំរបស់លោក Mikel Arteta៕