បរទេស៖ ក្លឹប Liverpool បានរាយការណ៍អំពីការកំណត់គោលដៅផ្ទេរយកខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប Dortmund នៅរដូវក្តៅនេះ ដោយពួកគេចង់ធ្វើការកែលំអនៅតំបន់ប្រយុទ្ធរបស់ខ្លួន។

ក្លឹប Liverpool បានធ្វើការកែប្រែនៅតំបន់ប្រយុទ្ធរបស់ខ្លួនតាំងពីរដូវក្តៅមុន ប៉ុន្តែក្នុងសភាពមួយៗ ហើយបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹបហង្សក្រហមបានដាក់គោលដៅយកកីឡាករ Malen នៅរដូវក្តៅនេះ។ តាមប្រភពដដែរបានអោយដឹងថាក្លឹបនៅអង់គ្លេសមួយនេះជឿជាក់ថាកីឡាករ Malen គឺស័ក្តិសមទៅនឹងទម្រង់ដែលក្លឹបកំពុងចង់បាននៅពេលនេះ៕