បរទេស៖ អនុប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្លឹប Barcelona លោក Eduard Romeu បានសម្រេចលាលែងពីតំណែងរបស់គាត់នៅពាក់កណ្តាលរដូវកាល ដោយលើកឡើងពីហេតុផលអាជីព។ ការចាកចេញរបស់គាត់ ក្រោយមានការលាលែងពីតំណែងជាបន្តបន្ទាប់ក្នុងចំណោមនាយក និងនាយកប្រតិបត្តិរបស់ក្លឹបចាប់តាំងពីការបោះឆ្នោតជ្រើសរើសលោក Joan Laporta ជាប្រធានក្លឹបកាលពីបីឆ្នាំមុន។ ការចាកចេញរបស់លោក Romeu កើតឡើងចំពេលមានបញ្ហាសេដ្ឋកិច្ចដែលកំពុងបន្តប្រឈមមុខដោយក្លឹប Catalan ហើយនៅសល់តែបីខែទៀតប៉ុណ្ណោះដល់ពេលបិទបញ្ជីចុងឆ្នាំរបស់ផ្នែកហិរញ្ញវត្ថុ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាមានការខិតខំប្រឹងប្រែងរបស់លោក Romeu ក្នុងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប Barça រួមទាំងការអនុវត្តការកាត់បន្ថយ និងការបង្កើនប្រាក់ចំណូលក៏ដោយ ក្លឹបនៅតែមានការចំណាយប្រចាំឆ្នាំលើសដែនកំណត់ដែល La Liga បានកំណត់អោយពួកគេប្រហែល ២០០លានអឺរ៉ូ។ លើសពីនេះទៀតក្លឹប Barcelona កំពុងតែតស៊ូដើម្បីសម្រេចបាននូវគោលដៅចំណូលថវិការបស់ពួកគេសម្រាប់យុទ្ធនាការឆ្នាំ ២០២៣-២៤ ដែលកំណត់ប្រមាណ ៨៥៩ លានអឺរ៉ូ ដែលត្រូវតែសម្រេចអោយបានត្រឹមថ្ងៃទី ៣០ ខែមិថុនា៕
