បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lautaro Martinez បានធ្វើការចរចាជាមុនទៅលើកុងត្រាថ្មី ខណៈខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនចង់បន្តស្នាក់នៅជាមួយក្លឹបបន្តទៀត។

នាយកក្លឹប Inter បានជួបជាមួយភ្នាក់ងាររបស់កីឡាករ ហើយនៅពេលនេះក៏បានពិភាក្សាអំពីលក្ខខណ្ឌនៃកុងត្រាថ្មីដែលរួមបញ្ចូលទាំងប្រាក់ឈ្នួលផងដែរ៕