Barcelona អាច​នឹង​ងាក​ចេញពី​ក្រុមហ៊ុន Nike

0

យោង​តាម​សារព័ត៌មាន MARCA បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Barcelona នឹង​ទទួល​បាន 120 លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល ជាមួយនឹង​ប្រាក់​បន្ថែម 100 លាន​អឺ​រ៉ូ ដែល​ផ្តល់​ដោយ Puma សម្រាប់​សិទ្ធិ​ឧបត្ថម្ភ​លើ​អាវ​របស់​ពួក​គេ​។ ក្រុមហ៊ុន​យក្ស​របស់​អា​ល្លឺ​ម៉​ង់ កំពុង​សម្លឹង​ចង់​ទាក់ទាញ​ក្រុម​យក្ស​កា​តា​ឡាន ឱ្យ​ចេញ​ឆ្ងាយ​ពី​កិច្ចសន្យា​បច្ចុប្បន្ន​ជាមួយ​ក្រុមហ៊ុន Nike​។

Barca បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ Nike នៅ​ឆ្នាំ 2016 ដែល​ផ្តល់​ប្រាក់​ឱ្យ​ពួក​គេ​ចំនួន 85 លាន​អឺ​រ៉ូ​ក្នុង​មួយ​រដូវ​កាល​រហូត​ដល់​ឆ្នាំ 2028 ។ ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​របស់ Barcelona ពួក​គេ​មិន​សប្បាយចិត្ត​ទាំងស្រុង​ជាមួយនឹង​លក្ខខណ្ឌ​របស់ Nike ហើយ​កំពុង​ពិចារណា​ជម្រើស​ផ្សេង​។

ប្រសិនបើ Barcelona សម្រេចចិត្ត​ចុះហត្ថលេខា​ជាមួយ Puma ពួក​គេ​នឹង​ចូលរួម​ជាមួយ​ក្រុម​យក្ស​នៅ​អឺរ៉ុប​ដូច​ជា Manchester City, AC Milan និង Borussia Dortmund ក្នុង​គ្រួសារ​សម្លៀក​បំពាក់​កីឡា​របស់​ពួក​គេ​៕