កំពង់ស្ពឺ ៖ ក្រោមកិច្ចដឹកនាំចង្អុលការណ៍ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងផែនការងារសណ្ដាប់ធ្នាប់ ចុះសហការអនុវត្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យលើគ្រប់មធ្យោបាយរថយន្តដែលតុបតែងបំពាក់គ្រឿងភ្លើង ស៊ីផ្លេរ វាំងននបិតបាំង កញ្ចក់តុបតែងលើសពីកំណត់របស់រថយន្ដ។ ជាក់ស្តែងនាថៃ្ងទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុវត្ដលើមធ្យោបាយយានយន្ដ ដកហូតបានគ្រឿងបំពាក់លេីរថយន្ដចំនួន ០៨គ្រឿង ដែលបានបំពាក់ឧបករណ៍បំពងសម្លេង( សុីផ្លេរខ្យល់)បន្ថែមលើការកំណត់លក្ខណៈយានយន្ដ ។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវដល់ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់មេត្តាចូលរួមអនុវត្តតាមច្បាប់ ជៀសវាងការដកហូតនិងអនុវត្ដផ្លូវច្បាប់នាំឲ្យមានការខាតបង់ប្រាក់និងពេលវេលា៕