ខ្សែបម្រើ Ryan Gravenberch របស់ Liverpool ដែលបានអវត្តមានដោយសាររបួសនោះ ត្រូវបានគេប្រទះឃើញនៅក្នុងការហ្វឹកហាត់មុនការប្រកួតជើងទីពីរ UEFA Europa League ជុំទី 16 របស់ក្រុមហង្សក្រហមជាមួយនឹងក្រុម Sparta Prague ។
ក្រុមហង្សក្រហមបានយកឈ្នះយ៉ាងស្រួលក្នុងលទ្ធផល 5-1 ក្នុងទីក្រុង Prague កាលពីសប្តាហ៍មុន ដោយការស៊ុតបញ្ចូលទីដោយ Alexis Mac Allister, Dominik Szoboszlai, Luis Diaz និង Darwin Nunez។
Gravenberch ដែលមិនបានបង្ហាញខ្លួនចាប់តាំងពីការទទួលជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ EFL Cup ទល់នឹង Chelsea កាលពីខែមុន បានត្រឡប់មកវិញលឿនជាងការរំពឹងទុកសម្រាប់ការហ្វឹកហាត់មុនការប្រកួតរបស់ពួកគេក្នុងសប្តាហ៍នេះ។
គួររំលឹកឡើងវិញដែរថា កីឡាករសញ្ជាតិហូឡង់រូបនេះបានផ្ទេរទៅកាន់ក្លឹប Liverpool ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កាលពីដើមរដូវកាលឆ្នាំ 2023-24 ក្នុងតម្លៃខ្លួន 40 លានអឺរ៉ូ៕