Real Madrid ចាប់អារម្មណ៍​លើ​កីឡាករ​អា​ហ្ស​ង់​ទី​ន វ័យ 16 ឆ្នាំ​ម្នាក់

0

យោង​តាម​សារព័ត៌មាន TNT Sports បានឱ្យ​ដឹង​ថា Real Madrid កំពុង​សម្លឹង​មើល​ការ​ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​របស់ River Plate កីឡាករ Franco Mastantuono ។

កីឡាករ​វ័យក្មេង​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប​ជា​ច្រើន​នៅ​អឺរ៉ុប ដោយ​មាន Manchester City និង Barcelona ក៏​ចាប់អារម្មណ៍​លើ​ក្មេង​ជំទង់​រូប​នេះ​ផង​ដែរ​។

កីឡាករ​វ័យ 16 ឆ្នាំ​បាន​ក្លាយជា​អ្នក​ស៊ុត​បញ្ចូល​ទី​ក្មេង​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អា​ហ្ស​ង់​ទី​ន ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ 3-0 ទល់​នឹង​ក្រុម Excursionistas ក្នុង​ក្រប​ខណ្ឌ Copa Argentina កាលពី​ថ្ងៃ​ទី 8 ខែកុម្ភៈ​។ មក​ទល់​ពេល​នេះ​គាត់​បាន​បង្ហាញខ្លួន​ត្រឹមតែ 9 ដង​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នានា​។

របាយការណ៍​នេះ​ក៏​បញ្ជាក់​ផង​ដែរ​ថា Los Blancos នឹង​នាំ​យក Mastantuono ទៅ​កាន់ Santiago Bernabeu នៅ​ពេល​ដែល​គាត់​មាន​អាយុ 18 ឆ្នាំ​៕