បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester City បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែបម្រើ Bruno Guimaraes របស់ក្លឹប Newcastle United នៅរដូវកាលក្រោយ។

កីឡាករ Bruno Guimaraes ដែលបានចុះហត្ថលេខាទៅលើកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Newcastle កាលពីដើមរដូវកាល មានតម្លៃផ្តាច់កុងត្រាប្រមាណ ១០០លានផោន ប៉ុន្តែខខាងក្លឹប City បានត្រៀមរួចរាល់ហើយក្នុងការនាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមកកាន់ Etihad៕