បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Ajax បានរៀបចំបញ្ជីជ្រើសរើសអ្នកចាត់ការទូទៅដែលរួមមានអតីតគ្រូបង្វឹករបស់ពួកគេ Erik ten Hag និងជំនួយការរគ្រូបង្វឹកបស់ក្លឹប Liverpool លោក Pep Lijnders ដែលចាកចេញ។

លោក John van ‘t Schip ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹប Ajax ក្នុងអំឡុងពេលរដូវកាលដ៏លំបាកសម្រាប់ក្លឹបយក្សហូឡង់មួយនេះ។ នាយកប្រតិបត្តិថ្មីលោក Alex Kroes ឥឡូវនេះកំពុងរៀបចំផែនការអនាគតរបស់ក្លឹប Ajax ដោយសម្លឹងឃើញលោក Lijnders ជា “ជម្រើសប្រាកដនិយមបំផុត” ប៉ុន្តែលោក Ten Hag ក៏អាចជាជម្រើសម្នាក់ផងដែរ៕
