បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Liverpool និង Manchester City មិនត្រឹមត្រូវប្រកួតប្រជែងដណ្តើមពាន Premier League នោះទេ ប៉ុន្តែក្លឹបទាំង ២ក៏បានចាបអារម្មណ៍ទៅលើគោលដៅខ្សែប្រយុទ្ធ Pedro Neto របស់ក្លឹប Wolverhampton Wanders ដូចគ្នាទៀត។
ប្រភពដដែរបានអោយដឹងថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានតម្លៃប្រមាណ ៦០លានផោន សម្រាប់ទីផ្សារនារដូវក្តៅ។ ក្លឹប Liverpool អាចនឹងជួបការលំបាក ប្រសិនបើពួកគេប្រកួតជាមួយ Man City នៅរដូវក្តៅនេះសម្រាប់កីឡាករវ័យ ២៤ឆ្នាំ ខណៈដែលក្លឹបកំពុងស្ថិតក្នុងស្ថានភាពដ៏ស្មុគស្មាញ ដែលពួកគេកំពុងស្ថិតក្នុងដំណាក់កាលនៃការតែងតាំងនាយកកីឡា ហើយនឹងគ្រូបង្វឹកថ្មី សម្រាប់រដូវកាលក្រោយ៕