បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Arsenal បានត្រៀមរួចជាស្រេចក្នុងការលក់នៅខ្សែការពារក្រៅជម្រើស Kieran Tierney នៅរដូវក្តៅខាងមុខ ប៉ុន្តែពួកគេទាមទារនៅតម្លៃផ្ទេរប្រមាណ ២០លានផោន។

កីឡាករ Tierney កំពុងចំណាយពេលលេងខ្ចីជើងនៅក្លឹប Real Socidad ប៉ុន្តែគាត់ប្រហែលជាមិនអាចបង្ហាញខ្លួនជាទៀងទាត់នៅក្រោមការដឹកនាំរបស់លោក Mikel Arteta ប្រសិនជាគាត់ត្រលប់មកវិញនៅរដូវកាលក្រោយ៕
