បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Tottenham បានត្រៀមក្នុងការប្រជែងជាមួយនឹងក្លឹប Arsenal និង Chelsea ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Nico Williams របស់ក្លឹប Athletic Club នារដូវក្តៅ។

នៅពេលនេះក្លឹប Spurs បានខ្ចីជើងកីឡាករ Timo Werner ពីក្លឹប RB Leipzig ប៉ុន្តែលោក Ange Postecoglou ទំនងជាចង់បានជម្រើសកីឡាករវ័យក្មេងជាង និងចង់ផ្ទេរជាអចិន្ត្រៃយ៍តែម្តង។ កីឡាករ William មានតម្លៃផ្តាច់កុងត្រាប្រមាណ ៤៣លានផោន៕
&w=707&quality=100)