បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាការចរចារលើកិច្ចសន្យារបស់ខ្សែបម្រើអង់គ្លេស Conor Gallagher និងក្លឹប Chelsea បានជាប់គាំង ដែលជាឪកាសដ៏ធំមួយសម្រាប់ក្លឹប Tottenham Hotspur ។

ជាមួយនឹងបញ្ហាផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់ក្លឹបដោយសារតែការខាតបង់ដែលពួកគេបានទទួលរងនៅចន្លោះឆ្នាំ ២០២២ និង២០២៣ អាចធ្វើអោយក្លឹបតោខៀវពិចារណាលើការលក់កីឡាករមួយចំនួននៅរដូវក្តៅនេះ ដោយក្នុងនោះកីឡាករ Gallagher គឺជាម្នាក់ក្នុងចំណោមនោះដែរ៕