បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Newcastle United បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពារ Lloyd Kelly របស់ក្លឹប Bournemouth និងខ្សែប្រយុទ្ធស្លាប Pedro Neto របស់ក្លឹប Wolves។

ខណៈដែល Newcastle ទទួលបានការគាំទ្រពី PIF របស់អារ៉ាប៊ីសាអូឌីត ពួកគេត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ Premier League ។ ស្របពេលដែលកុងត្រារបស់កីឡាករ Kelly ដែលជិតនឹងផុតកុងត្រានារដូវក្តៅនេះ ស្របតាមយុទ្ធសាស្ត្រហិរញ្ញវត្ថុរបស់ពួកគេក្នុងការផ្ទេរយកកីឡាករដែលគ្មានតម្លៃខ្លួន។

ម្យ៉ាងវិញទៀត ការផ្ទេរយកកីឡាករ Neto អាចមានតម្លៃប្រមាណ ៦០លានផោន។ តម្លៃដ៏ខ្ពស់នេះមិនបានរារាំងការចាប់អារម្មណ៍ពីក្លឹប Premier League ផ្សេងទៀតនោះទេ ដោយទាំងក្លឹប Liverpool និងក្លឹប Arsenal ក៏បានចាប់អារម្មណ៍ទៅលើការផ្ទេរកីឡាករសញ្ជាតិព័រទុយហ្គាល់ផងដែរ៕