បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានត្រៀមក្នុងការប្រជែងជាមួយនឹងក្លឹប Liverpool ដើម្បីអាចធានាបាននៅការចុះហត្ថលេខាយកខ្សែការពារ Leny Yoro របស់ក្លឹប Lille នៅរដូវក្តៅនេះ។

ខ្សែការពារវ័យ ១៨ឆ្នាំរូបនេះកំពុងបន្តបង្ហាញទម្រង់លេងយ៉ាងល្អនៅលីគបារាំងនៅរដូវកាលនេះ ប៉ុន្តែគាត់បានរាយការណ៍ថាអាចនឹងចាកចេញពីក្លឹបនារដូវកាល ២០២៤-២៥៕