បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាខ្សែការពារអស់តម្លៃរបស់ក្លឹប Arsenal កីឡាករ Kieran Tierney អាចនឹងផ្ទេរចេញពីក្លឹបជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ជាមួយនឹងការចាប់អារម្មណ៍អំពីក្លឹប Aston Villa ក្នុងការចុះហត្ថលេខាយកគាត់។

កីឡាករ Tierney កំពុងតែចំណាយពេលលេងខ្ចីជើងនៅក្លឹប Real Sociedad។ ខាងក្លឹបកាំភ្លើងធំទាមទារនៅតម្លៃ ២៥.៦លានផោនសម្រាប់ការផ្ទេរមួយនេះ ប្រសិនជាក្លឹប Aston Villa ដាក់សំណើរជាផ្លូវការណ៍មែន៕