បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Express បានអោយដឹងថាក្លឹបនៅ Premier League ដូចជា Liverpool, Arsenal និង Manchester City ត្រូវបានផ្តល់ការជំរុញការផ្ទេរដ៏ធំមួយនេះ ខណៈដែលខ្សែបម្រើរបស់ក្លឹប Bayern Munich កីឡាករ Joshua Kimmich មិនទាន់ចរចារលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប ហើយអាចចាកចេញនៅរដូវក្តៅនេះ។

កីឡាករវ័យ ២៩ឆ្នាំក៏មានព័ត៌មានទាក់ទងនឹងការផ្ទេរទៅកាន់ក្លឹប Barcelona និង PSG ទោះបីជាក្របខ័ណ្ឌ Premier League ទំនងជាគោលដៅបន្ទាប់របស់គាត់ក៏ដោយ៕