ក្រុមហង្សក្រហមនឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនសម្រាប់ការប្រកួត Europa League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមម្ចាស់ជើងឯកឆេកនៅថ្ងៃព្រហស្បតិ៍នេះ ក៏ដូចជំនួបដ៏គួរឱ្យភ័យខ្លាចជាមួយនឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Premier League ផងដែរ។
Liverpool អាចនឹងគ្មានកីឡាករសំខាន់ចំនួនដប់នាក់ សម្រាប់ការប្រកួតពានអឺរ៉ុបនៅពាក់កណ្តាលសប្តាហ៍នេះ ដោយលោក Klopp ស្ទើរតែអាចដាក់ក្រុមវរជនទាំងស្រុងសម្រាប់ជំនួសកីឡាករសំខាន់ដែលបានរងរបួស។
នេះគឺជាកីឡាករទាំងដប់នាក់ដែលនឹងមិនមានវត្តមានសម្រាប់ Liverpool ក្នុងការធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍ ទៅកាន់រដ្ឋធានីឆេក៖ Alisson, Trent Alexander-Arnold, Joel Matip, Ryan Gravenberch, Curtis Jones, Thiago, Stefan Bajcetic, Diogo Jota, Ben Doak, Mohamed Salah៕