បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sabah បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Tottenham Hotspur បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកយុវជន Semih Kilicsoy របស់ក្លឹប Benfica នារដូវក្តៅខាងមុខ។

មានក្លឹបធំៗនៅតំបន់អឺរ៉ុបបានសម្លឹងមើលខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ ដោយនៅភាគខាងជើងទីក្រុងឡុងដ៍គ្រោងនឹងប្រឈមមុខនឹងការប្រកួតប្រជែងពី Atletico Madrid, Borussia Dortmund, Juventus និង Napoli ៕