បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្ស Chelsea នៅ Premier League បានចូលរួមប្រជែងជាមួយនឹងក្លឹប PSG ក្នុងការចុះហត្ថលេខាកីឡាករ Rafael Leao របស់ក្លឹប AC Milan នៅរដូវក្តៅខាងមុខ។

ប្រភពដដែរបានអោយដឹងថាក្លឹប PSG បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើកីឡាករម្នាក់នេះ ក្រោយពួកគេចង់បានគាត់មកជំនួសកន្លែងរបស់កីឡាករ Kylian Mbappe ដែលអាចនឹងចាកចេញទៅកាន់ក្លឹប Real Madrid នៅរដូវកាលក្រោយ៕