បរទេស៖ ក្លឹប Barcelona នឹងបោះបង់ចោលលោក Hansi Flick ជាបេក្ខភាពបន្តពី Xavi ខណៈក្លឹបកំពុងផ្តោតសំខាន់ទៅលើលោក Roberto De Zerbi គ្រូបង្វឹករបស់ក្លឹប Brighton។
.png?auto=webp&format=pjpg&width=3840&quality=60)
ទោះបីជាសមិទ្ធិផលដ៏អស្ចារ្យរបស់លោក Flick រួមទាំងជ័យជំនះដ៏ច្រើនជាមួយនឹងក្លឹប Bayern Munich ក៏ដោយ ប៉ុន្តែអាជីពរបស់គាត់នៅក្រុមជម្រើសជាតិអាឡឺម៉ង់ហាក់មិនមានផ្លែផ្កានោះទេ ដែលវាធ្វើអោយមានភាពសង្ស័យអំពីភាពភាពស័ក្តិសមរបស់គាត់សម្រាប់កៅអីក្តៅ Camp Nou។ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាដោយសារតែមូលហេតុនេះ ប្រធានក្លឹប Barcelona លោក Joan Laporta បានដកគាត់ចេញពីបញ្ជីសម្រាំង៕
