បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona បានតាមដានយ៉ាងជិតដិតទៅលើស្ថានភាពរបស់ខ្សែការពារ Mario Hermoso របស់ក្លឹប Atletico Madrid។

កុងត្រារបស់ខ្សែការពារឆ្វេងវ័យ ២៨ឆ្នាំ ជាមួយនឹងក្លឹប Atletico នឹងផុតនារដូវក្តៅខាងមុខ។ ហើយគាត់ក៏មិនទាន់ចុះហត្ថលេខាទៅលើកុងត្រាថ្មីនោះទេ។ នេះបានធ្វើឱ្យក្លឹប Barcelona ចាប់អារម្មណ៍ ខណៈដែលពួកគេស្វែងរកការពង្រឹងតំបន់ការពារ៕