បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Roberto ត្រូវបានបញ្ចុះបញ្ចូលដោយក្លឹប Al-Qadisiyah នៅអារ៉ាប៊ីសាអូឌីត ជាមួយនឹងសំណើរដ៏ច្រើន ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានធ្វើការបដិសេធវា។
កុងត្រារបស់កីឡាករ Roberto នឹងផុតនៅរដូវក្តៅនេះ ហើយខាងក្លឹប Inter Miami នៅ MLS កំពុងសម្លឹងចង់បានរូបគាត់ទៅចូលរួមជាមួយ ក្រោយយកបាន Jordi Alba, Sergio Busquets, Luis Suarez និង Lionel Messi៕