បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Bayern Munich លោក Max Eberl បានបញ្ជាក់ថាពួកគេអាចនឹងលក់កីឡាករ Alphonso Davies ដែលជាគោលដៅរបស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។

លោក Max Eberl បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “មិនមានក្លឹបណាចង់បាត់បង់កីឡាករដោយគ្មានបានអ្វីនោះទេ….. ពិតណាស់។ យើងបានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់គាត់ហើយ ដូច្នេះខ្ញុំនឹងមិនព្យាយាមពិភាក្សាបន្តទៀតទេ។ ខ្ញុំត្រូវចាំមើលអំពីស្ថានភាពសិន”៕
