ក្រុម​យក្ស​នៅ​អឺរ៉ុប​កំពុង​ពិភាក្សា ដើម្បី​តែងតាំង​ជំនួយការ​គ្រូបង្វឹក Liverpool លោក Pep Lijnders ជា​អ្នកគ្រប់គ្រង

0

លោក Pep Lijnders បាន​នៅ​ជាមួយ​ក្លឹ​ប Merseysiders តាំងពី​ឆ្នាំ 2018 ហើយ​គាត់​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​មួយ​ជាមួយ​លោក Jurgen Klopp ។ គាត់​បាន​ជួយ​ពួក​គេ​ឱ្យ​ឈ្នះ​ពានរង្វាន់ UEFA Champions League និង Premier League ក្នុង​ចំណោម​ពានរង្វាន់​ផ្សេង​ទៀត​។

មានការ​លើក​ឡើង​ថា ជំនួយការ​គ្រូបង្វឹក​វ័យ 41 ឆ្នាំ​អាច​នឹង​ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ក្រុម​ឈុត​ធំ​របស់ Liverpool បន្ទាប់​ពី​លោក Jurgen Klopp ចុះ​ចេញពី​ដំណែង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ ប៉ុន្តែ​យោង​ទៅ​តាម​ការ​បោះពុម្ពផ្សាយ​ព័ត៌មាន​របស់​ប្រទេស​ហូ​ឡង់ De Telegraaf បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Ajax កំពុង​ពិភាក្សា​ដើម្បី​តែងតាំង​ជំនួយការ​គ្រូបង្វឹក Liverpool លោក Pep Lijnders ជា​គ្រូបង្វឹក​របស់​ពួក​គេ​នៅ​រដូវ​កាល​ក្រោយ​។

ទន្ទឹម​នឹង​នោះ Ajax បាន​ជួប​ការ​លំបាក​ក្នុង​ក្រប​ខណ្ឌ Eredivisie ក្នុង​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី 5 ដែល​មាន 29 ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង PSV Eindhoven បន្ទាប់​ពី​ការ​ប្រកួត​ចំនួន 23 លើក​។ ពួក​គេ​បាន​ចែកផ្លូវ​ជាមួយ​លោក Maurice Steijn ក្នុង​ខែតុលា ឆ្នាំ 2023 ហើយ​បាន​តែងតាំង​លោក John van’t Schip ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​៕