បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាលោក Alonso នៅតែជាដំណោះស្រាយដែលពេញចិត្តបំផុតសម្រាប់តំណែងគ្រូបង្វឹក Bayern ជំនួសលោក Tuchel។ លោក Eberl ចង់បានគាត់។ ការពិភាក្សាបន្ថែមទៀតនឹងធ្វើឡើងនាពេលឆាប់ៗ។

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Bayern ក៏មានផែនការ B និង C ផងដែរ ប្រសិនជាផែនការនាំយក Alonso ត្រូវបានបរាជ័យ។ ហើយគ្រូបង្វឹកម្នាក់ ដែលកំពុងធ្វើការពិភាក្សាផងនោះ ដែលជាជម្រើសបន្ទាប់ពី Alonso គឺលោក De Zerbi។ Eberl មានគំនិតវិជ្ជមានយ៉ាងខ្លាំងចំពោះគាត់។

បុរសវ័យ ៤៤ឆ្នាំរូបនេះ អាចចាកចេញពីក្លឹប Brighton នៅរដូវក្តៅខាងមុខបាន ដោយសារតែលក្ខខណ្ឌបង់ប្រាក់ផ្តាច់កុងត្រា។ ប៉ុន្តែលោក De Zerbi ក៏ជាគោលដៅមួយរបស់ក្លឹប Barcelona ផថដែរ គឺដូចទៅនឹងលោក Flick៕

🔴🆕🔴 News De Zerbi: Alonso remains the absolute preferred solution for all of the FC Bayern bosses to replace Tuchel. Eberl wants him too. More talks will follow soon ✔️
➡️ However, Bayern consider a plan B and C if the Alonso plan falls through. And one of the coaches being… pic.twitter.com/rqVSyI2J5h
— Florian Plettenberg (@Plettigoal) February 27, 2024