បរទេស៖ CEO របស់ក្លឹប Bayern Munich លោក Jan-Christian Dreesen បានបញ្ជាក់ថាពួកគេបានធ្វើការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់កីឡាករ Alphonso Davies ខណៈកីឡាករបានត្រៀមក្នុងការទៅចូលរួមជាមួយនឹងក្លឹប Real Madrid នៅរដូវកាលក្រោយ។

CEO របស់ក្លឹប Bayern បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “យើងកំពុងពិភាក្សាជាមួយនឹងភ្នាក់ងាររបស់គាត់។ យើងនឹងឃើញថាតើវាស្មុគស្មាញយ៉ាងណា ហើយ Max Eberl នឹងទទួលខុសត្រូវលើរឿងនេះ ហើយយើងនឹងចាំមើល”៕