បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Benfica កីឡាករ Antonio Silva នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

ប្រភពដដែរបានអោយដឹងថាក្លឹបបិសាចក្រហមមានផែនកាក្នុងការលក់កីឡាករមួយចំនួននៅរដូវកាល ២០២៤-២៥ ប៉ុន្តែសម្រាប់ការចុះហត្ថលេខាទិញរបស់ពួកគេ គឺផ្តល់អទិភាពសម្រាប់កីឡាករ Silva ដែលអាចមានតម្លៃក្នុងតំបន់ ៨៥.៥ លានផោន៕