យោងតាម Football Insider បានឱ្យដឹងថា Leeds United អាចនឹងព្យាយាមចុះហត្ថលេខាលើ Kalvin Phillips ពី Manchester City ឡើងវិញនៅរដូវក្តៅ ប្រសិនបើពួកគេឡើងទៅកាន់ Premier League នៅរដូវកាលក្រោយ។
គួររំលឹកឡើងវិញផងដែរថា Phillips បានផ្លាស់ទៅក្លឹប West Ham ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីខកខានមិនបានទទួលបានពេលវេលាលេងគ្រប់គ្រាន់ ក្រោមការដឹកនាំរបស់លោក Pep Guardiola៕