បរទេស៖ នាយកក្លឹប Bayern Munich លោក Christoph Freund បាននិយាយអំពីក្លឹបដែលចង់យកគ្រូបង្វឹក Bayer Leverkusen លោក Xabi Alonso មកធ្វើជាគ្រូបង្វឹកបន្ទាប់របស់ពួកគេនៅរដូវក្តៅ។
លោក Freund និយាយទៅកាន់អ្នកសារព័ត៌មានថា៖ “នោះមិនមែនជាប្រធានបទសម្រាប់ពួកយើងនៅពេលឥឡូវនេះទេ។ នៅពេលនេះ យើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នាដើម្បីធានាថា ពួកយើងចំណាយពេលដល់ល្អសម្រាប់រយៈពេល ៣ខែនេះ និងទទួលបានជោគជ័យរួមគ្នាជាមួយលោក Tuchel”៕