បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich លោក Thomas Tuchel បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Manchester United និងក្លឹប Barcelona បន្ទាប់ពីចាកចេញពីក្លឹបយក្ស Bundesliga នៅរដូវក្តៅ។

អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “គ្មានអ្វីនឹងកើតឡើងជាមួយខ្ញុំនៅមុនចុងបញ្ចប់នៃរដូវកាលនេះទេ។ ខ្ញុំមានក្តីរំពឹងខ្ពស់ចំពោះខ្លួនឯង ហើយវាគឺជាការលះបង់ទាំងស្រុងចំពោះ Bayern Munich រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ”៕