បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United និង Arsenal បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញកីឡាករ Sebastian Szymanski នារដូវក្តៅខាងមុខ។

ក្លឹបទាំង ២ បានធ្វើការតាមដានទៅលើកីឡាករនៅក្នុងរដូវកាលនេះ ដោយរូបគាត់រកបាន ១២គ្រាប់ និង assist បាន ១៤ដង នៅក្លឹបទួរគី។ ក្លឹប Fenerbahce អាចនឹងទាមទារតម្លៃប្រមាណ ៣០លានផោន ប្រសិនជាក្លឹបយក្សនៅ Premier League ដាក់សំណើរផ្លូវការណ៍ក្នុងការផ្ទេរយកកីឡាករនេះពិតមែន៕