បរទេស៖ លោក David Moyes អ្នកចាត់ការក្លឹប West Ham បានបង្ហើបថាគាត់ត្រូវបានផ្តល់នៅកិច្ចសន្យាថ្មី ប៉ុន្តែបានពន្យាពេលក្នុងការធ្វើការសម្រេចចិត្តអំពីអនាគត រហូតដល់ចុងបញ្ចប់នៃរដូវកាលសិន។ ទោះបីជាកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងផុតកំណត់នៅក្នុងខែមិថុនាខាងមុខក៏ដោយ ក៏លោក David Moyes នៅតែផ្តោតលើការដឹកនាំក្រុម សម្រាប់ការប្រកួតដែលនៅសល់របស់គាត់ មុននឹងធ្វើការសម្រេចចិត្តទៅលើកុងត្រាថ្មី។

David Moyes បាននិយាយថា៖ “ខ្ញុំមានការសន្ទនាដ៏ល្អមួយជាមួយនឹងម្ចាស់ក្លឹប West Ham លោក David Sullivan និងលោកស្រី Karren Brady។ មានកិច្ចសន្យានៅទីនោះសម្រាប់ខ្ញុំ ហើយខ្ញុំជាអ្នកសម្រេច។ ខ្ញុំចង់រង់ចាំរហូតដល់ចប់រដូវកាល”៕
