តារាបាល់ទាត់ប្រេស៊ីល Dani Alves ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពានផ្លូវភេទលើនារីវ័យក្មេងម្នាក់នៅក្លឹបរាត្រីក្នុងទីក្រុង Barcelona ដែលតុលាការអេស្ប៉ាញបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍។
ចៅក្រមបីរូបបានកាត់ទោស Alves ឱ្យជាប់គុក ៤ឆ្នាំ ៦ខែ។ Alves ដែលបច្ចុប្បន្នមានវ័យ 40 ឆ្នាំបានបដិសេធថាមិនបានប្រព្រឹត្តខុសណាមួយក្នុងអំឡុងពេលសវនាការដែលបានធ្វើឡើងជាងបីថ្ងៃក្នុងខែនេះ។
តុលាការបានរកឃើញថា Alves បានបំពានផ្លូវភេទលើជនរងគ្រោះនៅព្រឹកព្រលឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។ នាងបាននិយាយថា Alves បានរំលោភនាងនៅក្នុងបន្ទប់ទឹក។
រដ្ឋអាជ្ញាបានស្វែងរកការកាត់ទោសឱ្យជាប់គុក 9 ឆ្នាំសម្រាប់ Alves ខណៈដែលមេធាវីតំណាងឱ្យជនរងគ្រោះចង់ឱ្យជាប់គុក 12 ឆ្នាំ។ មេធាវីការពារក្តីរបស់គាត់បានស្នើសុំឱ្យមានការដោះលែង ឬប្រសិនបើរកឃើញថាមានទោសជាប់គុកមួយឆ្នាំ បូកនឹងសំណងចំនួន 50,000 អឺរ៉ូ សម្រាប់ជនរងគ្រោះ។
Alves បានជាប់គុកចាប់តាំងពីត្រូវបានឃុំខ្លួនកាលពីថ្ងៃទី 20 ខែមករា ឆ្នាំ 2023។ សំណើសុំនៅក្រៅឃុំរបស់គាត់ត្រូវបានបដិសេធ៕