បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Le Parisien បានអោយដឹងថាខ្សែប្រយុទ្ធ Goncalo Ramos របស់ក្លឹប PSG អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។
កីឡាករ Ramos ដែលបានខ្ចីជើងពីក្លឹប Benfica ជាមួយនឹងជម្រើសទិញផ្តាច់កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតម្លៃ ៦៥លានអឺរ៉ូ បានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាលនេះ។

ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានជួបប្រទះនឹងបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងទម្រង់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹក PSG លោក Luis Enrique ។ ជាលទ្ធផល PSG កំពុងពិចារណាពីលទ្ធភាពនៃការផ្ទេរគាត់ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ។ ទាំង Manchester United និង Newcastle ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំណាប់អារម្មណ៍ក្នុងការទិញយក Ramos ៕