Joe Hart អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និង Manchester City បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅចុងបញ្ចប់នៃរដូវកាលនេះ។
អ្នកការពារសំណាញ់ទីវ័យ 36 ឆ្នាំដែលបច្ចុប្បន្នលេងនៅ Celtic បានប្រាប់ក្លឹបកាលពីថ្ងៃព្រហស្បតិ៍ថា គាត់នឹងព្យួរស្បែកជើងរបស់គាត់នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅ។ ដោយពន្យល់ពីការសម្រេចចិត្តរបស់គាត់ Hart បាននិយាយថា៖ «នៅខែមិថុនាខាងមុខនេះ ខ្ញុំនឹងឈប់លេងបាល់ទាត់អាជីព។ នេះជាអ្វីដែលខ្ញុំបានគិតមួយរយៈ»។
គួររំលឹកឡើងវិញផងដែរថា Hart បានចូលរួមជាមួយ Celtic បន្ទាប់ពីចាកចេញពី Tottenham ក្នុងឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកគាត់បានពង្រឹងខ្លួនឯងជាអ្នកចាំទីដៃទី 1 របស់ពួកគេ ដោយបានបង្ហាញខ្លួនចំនួន 138 ដងក្នុងរយៈពេលជិត 3 ឆ្នាំមកទល់នឹងបច្ចុប្បន្ន។ គាត់បានឈ្នះពានរង្វាន់លីកមួយចំនួននៅ Celtic ដូចជា Scottish Cup និង Scottish League Cup ចំនួនពីរ៕