ខ្សែបម្រើ Tijjani Reijnders ក្លាយជាគោលដៅរបស់ក្លឹបយក្សមួយនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Manchester United បានរាយការណអំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែបម្រើ Tijjani Reijnders របស់ក្លឹប​ AC Milan។

កីឡាករ Tijjani Reijnders ដែលមានវ័យ ២៥ឆ្នាំ មានសញ្ជាតិហូឡង់ បានមកចូលរួមជាមួយនឹងក្លឹប AC Milan ពីក្លឹប AZ Alkmaar ក្នុងតម្លៃ ២០លានអឺរ៉ូកាលពីឆ្នាំ២០២៣។ គាត់បានស៊ុតបញ្ជូលទី ២គ្រាប់ និង assist ៣ដងក្នុងការបង្ហាញខ្លួន ២៤ប្រកួតនៅ Serie A នារដូវកាលនេះ។

TIJJANI REIJNDERS MILAN

ទោះបីជាកុងត្រារបស់គាត់ជាមួយនឹងក្លឹប​ AC Milan មានរហូតដល់ឆ្នាំ២០២៨ក៏ដោយ ប៉ុន្តែមានការរំពឹងទុកនៃការផ្ទេរទៅកាន់ក្លឹប Manchester United។ នេះជាការចាប់អារម្មណ៍នេះរបស់លោក Erik ten Hag ទៅកាន់កីឡាករសញ្ចាតិហូឡង់រូបនេះ ដែលធ្វើឱ្យ Reijnders ក្លាយជាគោលដៅសំខាន់សម្រាប់ការពង្រឹងខ្សែបម្រើរបស់ក្លឹប៕