បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todofichajes បានអោយដឹងថាក្លឹប Arsenal នៅតែបន្តចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Ollie Watkins របស់ក្លឹប Aston Villa ហើយការផ្ទេរខ្សែប្រយុទ្ធនេះនឹងធ្វើឡើងនៅរដូវក្តៅ។

កីឡាករ Watkins បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និង assist បាន ១២ដង។ កុងត្រារបស់គាត់នឹងផុតជាមួយក្លឹប Aston Villa នៅឆ្នាំ២០២៨៕