បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹប Manchester United ត្រៀមរួចរាល់ក្នុងការចាកចេញពីក្លឹបនៅចុងរដូវកាលនេះហើយ។

ខាងក្លឹបបិសាចក្រហមមិនមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់នៅជម្រើសក្នុងការពន្យាកុងត្រាមួយឆ្នាំទៀតសម្រាប់កីឡាករសញ្ជាតិបារាំងរូបនេះ ដោយសារតែគាត់មិនសាកសមទៅនឹងទម្រង់របស់លោក Erik ten Hag នាពេលអនាគតទេ៕