ក្លឹបយក្សនៅអង់គ្លេស ចង់ផ្ទេរយក Kubo នារដូវក្តៅនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាក្លឹបយក្សនៅ Premier League គឺ Liverpool បានបង្ហាញការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកកីឡាករ Real Sociedad និងតារាឆ្នើមសញ្ជាតិជប៉ុន Takefusa Kubo នៅរដូវក្តៅខាងមុខ។

kubo sociedad

កុងត្រាបច្ចុប្បន្នរបស់ Kubo ជាមួយក្លឹប Real Sociedad នឹងផុតនៅរដូវក្តៅ ២០២៩ ហើយសម្រាប់តម្លៃគាត់ប្រមាណ ៦០លានអឺរ៉ូ។ ហង្ស​ក្រហម​បាន​ប្តេជ្ញា​ចិត្តក្នុងការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ហើយ​ត្រៀម​ខ្លួនក្នុងការប្រជែងជាមួយនឹងក្លឹប Real Madrid៕