បរទេស៖ ភ្នាក់ងាររបស់គ្រូបង្វឹក Liverpool លោក Jurgen Klopp គឺលោក Marc Kosicke បានច្រានចោលនូវលទ្ធភាពដែលអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះផ្លាស់ទៅ Bayern Munich នៅរដូវកាលក្រោយ។

លោក Klopp ដែលគ្រោងនឹងចាកចេញពីហង្សក្រហមនៅចុងបញ្ចប់នៃរដូវកាលនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹបនៅ Bundesliga ប៉ុន្តែឥឡូវនេះលោក Kosicke បានប្រាប់ Sky Sports ថា៖ “លោក Jurgen Klopp នឹងមិនដឹកនាំក្លឹប ឫក៏ក្រមជម្រើសជាតិណាទាំងអស់សម្រាប់រយៈពេល ១ឆ្នាំក្រោយ។ រឿងនេះ គឺមិនមានការផ្លាស់ប្តូរនោះទេ”៕