បរទេស៖ ក្លឹប PSG នឹងចាប់ផ្តើមនៅទំព័រថ្មីរបស់ក្លឹបដោយមិនមានកីឡាករ Kylian Mbappe ហើយពេលនេះក្លឹបកំពុងសម្លឹងរកមើលការពង្រឹងនៅក្រុមសម្រាប់រដូវក្តៅក្រោយ។

នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថា ផ្នែកមួយរបស់ផែនការពួកគេ គឺការដាក់សំណើរ ៦០លានអឺរ៉ូទៅកាន់ក្លឹប Barcelona សម្រាប់ខ្សែបម្រើ Frenkie de Jong។ កីឡាករូបនេះក៏ជាគោលដៅរបស់គ្រូបង្វឹកក្លឹប Manchester United លោក Erik ten Hag ដូចគ្នា៕