បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ក្លឹប Crystal Palace នៅក្នុងបណ្តាញសង្គម Twitter បានអោយដឹងថាលោក Roy Hodgson បានបញ្ចប់នៅតួនាទីរបស់ខ្លួនក្នុងនាមអ្នកចាត់ការហើយ បន្ទាប់ពីគាត់បានត្រលប់មកកាប់ Selhurst Park កាលពីឆ្នាំមុន។
វាកើតឡើងបន្ទាប់ពីបុរសអាយុ ៧៦ឆ្នាំស្រាប់តែមិនស្រួលខ្លួនអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រ ហើយក្រោយមកត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលគាត់ចាប់ផ្តើមមានអារម្មណ៍ធូរស្រាលកាលពីចុងសប្តាហ៍៕