បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Liverpool និង Manchester City បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Florian Wirtz និងកីឡាករ Jamal Musiala របស់ក្លឹប Bayer Leverkusen និងក្លឹប Bayern Munich ។

ក្លឹបទាំង ២បានរាយការណ៍អំពីការបញ្ជូនអ្នកឃ្លាំមើលទៅតាមដានការលេងរបស់ខ្សែបម្រើរបស់ក្លឹប Bayern និង Leverkusen កាលពីសប្តាហ៍មុន៕
